Copyright kampucheathmey

Connect with us តារាចម្រៀងកូរ៉េ Park Bom ត្រូវគេរាយការណ៍ថាបានដាក់ពាក្យប្តឹងលោក Yang Hyun Suk ដែលជាផលិតករប្រតិបត្តិរបស់ YG Entertainment ក្នុងទង្វើដែលមិននឹកស្មានដល់ ដែលនោះបានធ្វើឲ្យសាធារណជន និងភ្នាក់ងាររបស់នាងមានការភ្ញាក់ផ្អើលជាខ្លាំង។ រូបភាព៖allkpop សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត យោងតាមខ្លឹមសារនៃពាក្យបណ្ដឹង Park Bom បានចោទប្រកាន់ផលិតករប្រតិបត្តិរូបនេះ ពីបទក្លែងបន្លំ និងកិបកេងបន្លំ ដោយអះអាងថា Yang Hyun Suk បានខកខានក្នុងការសងប្រាក់ចំនេញដល់នាងចំនួន ៦៤២៧២ e trillion hundred million KRW (ប្រហែល ៤.៥ quadrillion USD) ហើយមិនបានបង់ប្រាក់ឲ្យនាងតាមចំណូលស្របច្បាប់អស់រយៈពេលជាយូរមកហើយ។ នាងបានរៀបរាប់ពីប្រាក់ចំណូលពីការលក់អាល់ប៊ុម ការសម្តែង ការផ្សាយ ការផ្សាយពាណិជ្ជកម្ម និងសកម្មភាពកម្សាន្តផ្សេងៗទៀត។ Yang Hyun Suk គឺជាអតីតប្រធាន និងជាស្ថាបនិក YG ដែលជាក្រុមហ៊ុនខ្នាតកណ្តាលដ៏ធំបំផុតមួយនៅក្នុងឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយកូរ៉េ។ គាត់ក៏បានចូលរួមចំណែកយ៉ាងធំធេងក្នុងការបង្ហាញខ្លួនដំបូងរបស់ក្រុម 2NE1 និង Park Bom ផងដែរ ដោយក្លាយជាតារាក្នុងបញ្ជី A ទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ ចំនួនប្រាក់ដែលតារាស្រីវ័យ៤១ឆ្នាំបានស្នើឲ្យ Yang Hyun Suk សងសំណងមានចំនួនច្រើន ដែលមិនអាចអានបាន។ អ្នកលេងអ៊ីនធឺណិតជាច្រើនបានបញ្ចេញមតិថា វាជាលើកទីមួយហើយដែលគេឃើញចំនួនច្រើនបែបនេះ។ ក្រោយមក ក្រុមហ៊ុនគ្រប់គ្រងរបស់ Park Bom គឺ D-Nation Entertainment បានពន្យល់ថា កិច្ចព្រមព្រៀងហិរញ្ញវត្ថុទាក់ទងនឹងសកម្មភាពរបស់នាងជាមួយក្រុម 2NE1 ត្រូវបានបញ្ចប់ ហើយពាក្យបណ្ដឹងដែលនាងបានបង្ហោះនៅលើបណ្តាញសង្គមមិនត្រូវបានប្តឹងនោះទេ។ Park Bom បានបញ្ឈប់សកម្មភាពទាំងអស់ជាបណ្ដោះអាសន្ន ហើយកំពុងផ្តោតលើការព្យាបាល និងការជាសះស្បើយ។ យើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីជួយនាងឲ្យមានសុខភាពល្អឡើងវិញ។ Park Bom ហើយបានបង្ហាញខ្លួនជាតារាចម្រៀងសំខាន់នៃក្រុម 2NE1 ក្នុងឆ្នាំ ២០០៩។ នាងត្រូវបានគេស្រឡាញ់សម្រាប់រូបរាងដូចតុក្កតា និងសម្លេងពិសេសរបស់នាង។ ក្នុងឆ្នាំ ២០១៦ នាងបានចាកចេញពីក្រុមហ៊ុនបន្ទាប់ពី 2NE1 ត្រូវបានរំសាយ។ ក្នុងឆ្នាំ ២០១៨ តារាស្រីបានចុះកុងត្រាជាមួយ D-Nation Entertainment ។ ប៉ុន្មានឆ្នាំចុងក្រោយ តារាចម្រៀងចម្រៀងរូបនេះ ហាក់មានបញ្ហាសុខភាពជាច្រើន នាងឡើងទម្ងន់យ៉ាងឆាប់រហ័ស មុខរបស់នាងបានប្រែប្រួលដោយសារផលប៉ះពាល់ក្រោយការវះកាត់កែសម្ផស្ស។ កាលពីឆ្នាំមុន ក្រុម 2NE1 បានជួបជុំវិញក្នុងការប្រគំតន្ត្រីជុំវិញទ្វីបអាស៊ី ប៉ុន្តែ Park Bom មិនអាចចូលរួមគ្រប់កម្មវិធីបានទេ ដោយសារហេតុផលសុខភាព៕ អត្ថបទ៖ សាង ស្រីល័ក្ខ ចុចអានខាងក្រោមនេះ៖ ធ្លាយពាក្យចចាមអារ៉ាមមួយថា Bosco Wong មានអ្នកចង់ចិញ្ចឹម Related Topics:ប្រទេសកូរ៉េខាងត្បូងPark Bom You may like ការចាប់ជំរិតជនជាតិកូរ៉េខាងត្បូងនៅថៃកើនឡើងយ៉ាងខ្លាំងដល់ ១១ករណីនៅឆ្នាំនេះ ស្ត្រីម្នាក់ព្យាយាមសម្លាប់សត្វកន្លាត ធ្វើឲ្យឆេះអាផាតមិននៅកូរ៉េខាងត្បូង កូរ៉េខាងត្បូង ចោទអនុរដ្ឋមន្ត្រីការពារជាតិវៀតណាមបៀតបៀនផ្លូវភេទលើមន្ត្រីរបស់ខ្លួន តារាចម្រៀងស្រី k-pop ម្នាក់ បែកធ្លាយវីដេអូជាមួយនឹងតារាប្រុសជំនាន់ក្រោយ កូរ៉េខាងត្បូង ចោទកូរ៉េខាងជើងថា បញ្ចេញទឹកពីទំនប់ មិនខ្វល់សុវត្ថិភាពអ្នកស្រុកតាមព្រំដែន ថៅកែជួលរថយន្តកូរ៉េខាងត្បូង ជាប់គុកដោយសារជំរិតទារលុយពីគូស្នេហ៍តារា K-pop ព័ត៌មានពេញនិយម ព័ត៌មានជាតិ៥ ថ្ងៃ ago ១០ចំណុចសំខាន់ៗនៃកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា-ថៃ ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago ពូទីន ក៏កំពុងពិចារណា មកចូលរួមកិច្ចប្រជុំអាស៊ាន នៅម៉ាឡេស៊ី ដែរ ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago អ្នកនាំពាក្យកងទ័ពថៃ ដោះសារទាំងមិនចេះខ្មាសថា ថៃអត់ដែលប្រើអាវុធគីមីលើកម្ពុជាទេ ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago ថៃ បញ្ជូនរថយន្តផ្ទុកមេក្រូ មកចាក់តម្លង់ពលរដ្ឋខ្មែរនៅភូមិ ព្រៃចាន់ ព័ត៌មានជាតិ២៣ ម៉ោង ago ៩ ខែ ឆ្នាំនេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង ៤លាននាក់ ព័ត៌មានជាតិ៧ ថ្ងៃ ago ស្អែក កម្ពុជា នឹងបញ្ជូនជនជាតិកូរ៉េ៥៩នាក់ពាក់ព័ន្ធការឆបោកតាមអនឡាញទៅមាតុប្រទេសវិញ ខណៈធ្លាប់បញ្ជូន១៨០នាក់រួចហើយ ព័ត៌មានជាតិ១ សប្តាហ៍ ago ជប៉ុន ចិន UN និងដៃគូអភិវឌ្ឍប្រកាសជាផ្លូវការជួយពលរដ្ឋកម្ពុជារងគ្រោះតំបន់ព្រំដែន និងសង់ផ្ទះសម្បែង សេដ្ឋកិច្ច១ ថ្ងៃ ago ហាងឆេងមាសដាំក្បាលចុះជាង ៣០០ ដុល្លារ