Copyright kampucheathmey

Connect with us រាជធានីភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata នឹងរៀបចំពិធីសម្ពោធជាផ្លូវការនៃរបាយការណ៍ចីរភាព លើក ទី10 ដោយរួមផ្សំចីរភាពជាមួយនឹងសិល្បៈក្នុងកម្មវិធី ពិព័រណ៍សិល្បៈភពផែនដីឆ្នាំ 2025 (Earth Arts Festival 2025) ដែលនឹងរៀបចំឡើងក្រោមកិច្ចសហការរវាង Smart និង ReMade in Cambodia។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត កម្មវិធីនេះនឹងប្រព្រឹត្តិឡើងចាប់ពីល្ងាចថ្ងៃទី 24 ខែតុលា រហូតដល់ ថ្ងៃទី 25 ខែតុលា 2025 នៅ សាល បុរី កោះពេជ្រ (Koh Pich City Hall)។ សាធារណជនអាចចូលរួមក្នុងកម្មវិធីនេះដោយសេរី មិនថាគ្រួសារ សិស្ស និស្សិត សិល្បករ ឬអ្នកស្រឡាញ់ការរស់នៅបែបបៃតងឡើយ។ ការអបអរសមិទ្ធផលចីរភាពនេះ ជាការបង្ហាញឱ្យ ឃើញថា ចីរភាពក៏អាចជាសកម្មភាពដែលរាល់គ្នាអាចសិក្សាស្វែងយល់ បំផុសគំនិត និងចូលរួមចំណែកផងដែរ។ ពិព័រណ៍នេះពោរពេញទៅដោយសកម្មភាពកម្សាន្តសប្បាយជាច្រើន តាំងពីការដាក់តាំងផលិតផលបៃតង កិច្ចពិភាក្សា និងហត្ថកម្មបែបច្នៃប្រឌិត ព្រមទាំងការដើរបង្ហាញម៉ូដ ដែលមានការរចនាបែបចីរភាពផងដែរ។ អ្នកទស្សនានឹងអាចស្វែងយល់បន្ថែមអំពីផលិតផល និងអាជីវកម្មដែលយកចិត្តទុកដាក់លើបរិស្ថាន និងសហគមន៍ តាមរយៈការដាក់តាំងផលិតផលពីសំណាក់សហគ្រិនក្នុងស្រុកជាច្រើន រួមមានផលិតផលធ្វើដោយដៃ សំលៀកបំពាក់កែច្នៃឡើងវិញ ផលិតផលបៃតង និងស្នាដៃប្រកបដោយចីរភាពផ្សេងៗទៀត។ នេះក៏ជាឱកាសដ៏ល្អដើម្បីជួបសំណេះសំណាល និងគាំទ្រអាជីវកម្មក្នុងស្រុក ដែលកំពុងផ្ដល់ផលវិជ្ជមានដល់បរិស្ថាន និងសង្គមជាតិ។ ជាផ្នែកមួយយ៉ាងសំខាន់ក្នុងពិព័រណ៍នេះ ក្រុមហ៊ុន Smart បានចេញផ្សាយនូវរបាយការណ៍ចីរភាពប្រចាំឆ្នាំលើកទី10 ក្រោមប្រធានបទ “បង្កើតសមិទ្ធផលដើម្បីចីរភាព”។ ចាប់តាំងពីឆ្នាំ 2014 មក ក្រុមហ៊ុន Smart តែងតែ ចេញផ្សាយនូវរបាយការណ៍ចីរភាព ដោយបង្ហាញពីភាពរីកចម្រើនក្នុងការភ្ជាប់គម្លាតបច្ចេកវិទ្យាឌីជីថល ការលើកកម្ពស់សហគមន៍ និងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ ដោយផ្តោតលើតម្លាភាព និងភាពទទួលខុសត្រូវជាសាធារណៈ។ លោក Ritesh Kumar Singh អគ្គនាយកក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «តាមរយៈកម្មវិធីនេះ យើងសូមអញ្ជើញអ្នកទាំងអស់គ្នា ឱ្យចូលរួមអបអរសាទរចីរភាពនៅប្រទេសកម្ពុជា ក្នុងឱកាសពិធីសម្ពោធរបាយការណ៍ចីរភាពរបស់យើង និងយកចីរភាពមកអនុវត្តក្នុងជីវិតប្រចាំថ្ងៃផងដែរ។ យើងចង់ឃើញប្រជាជនកម្ពុជាប្រកាន់ភ្ជាប់នូវទម្លាប់បៃតង ដើម្បីអនាគតរបស់ភពផែនដីយើង។» កម្មវិធីសំខាន់មួយទៀតនោះគឺការដើរបង្ហាញម៉ូដនិងច្នៃសំលៀកបំពាក់តាមបែបចីរភាព រៀបចំដោយ ReMade in Cambodia និងក្រុមសិល្បករក្នុងស្រុក វ័យក្មេង ចំនួន 21 រូប ដែលនឹងប្រព្រឹត្តទៅនៅល្ងាចថ្ងៃសៅរ៍ ទី25 ខែតុលា។ ការបង្ហាញម៉ូដនេះ នឹងបង្ហាញសម្លៀកបំពាក់ដែលបង្កើតឡើងវិញពីសម្ភារៈ ឬក្រណាត់ចាស់ៗ ដើម្បីផ្លាស់ប្តូរទៅជារចនាបថថ្មីៗ។ អ្នកចូលរួមនឹងបានឃើញនូវសម្លៀកបំពាក់ទាន់សម័យ ការបង្ហាញពីទេពកោសល្យដ៏ប៉ិនប្រសប់របស់សិល្បៈករក្នុងស្រុក និងការសម្តែងដ៏ពិសេស ដែលលាយបញ្ចូលភាពច្នៃប្រឌិត ជាមួយនឹងគុណតម្លៃយ៉ាងវិសេស។ កញ្ញា Alyssa Kardos Loera នាយកប្រតិបត្តិរបស់ ReMade in Cambodia បានលើកឡើងថា «ពិព័រណ៍សិល្បៈភពផែនដីនេះ ជាឱកាសដ៏ល្អដើម្បីឱ្យយុវជន និងសាធារណជនបានចូលរួមសកម្មភាពកម្សាន្តសប្បាយ ដើម្បីស្វែងយល់អំពីចីរភាពតាមរយៈសិល្បៈ ពីការទទួលយកកូនឈើ រហូតដល់ការនាំពួកគាត់ឱ្យបានស្គាល់អង្គភាពដែលធ្វើការលើប្រធានបទនេះ។ ហើយតាមរយៈកិច្ចសហការជាមួយក្រុមហ៊ុន Smart កម្មវិធីបង្ហាញម៉ូដដែលផ្ដោតលើការលើកកម្ពស់សិល្បករក្នុងស្រុក និងបង្កើនការយល់ដឹងអំពីកាកសំណល់មួយនេះ បានក្លាយជាពិព័រណ៍យ៉ាងស្រស់បំព្រង ដែលបង្ហាញថាចីរភាព មិនត្រឹមតែមានសារៈសំខាន់ជាចាំបាច់ប៉ុណ្ណោះទេ ប៉ុន្តែក៏អាចបង្ហាញអំពីអត្តសញ្ញាណដ៏គួរឱ្យស្ងើចសរសើររបស់ខ្មែរផងដែរ»។ ដូច្នេះ កុំភ្លេចនាំគ្រួសារ និងមិត្តភ័ក្ដិមកចូលរួមក្នុងកម្មវិធីរយៈពេល 1.5 ថ្ងៃនេះ ដោយរីករាយជាមួយនឹងសិល្បៈ តន្ត្រី ការបង្ហាញម៉ូដ និងការបំផុសគំនិតថ្មីៗដើម្បីចីរភាព។ ព័ត៌មានកម្មវិធី៖ កាលបរិច្ឆេទ៖ 24 – 25 ខែតុលា 2025 ទីតាំង៖ សាលបុរីកោះពេជ្រ (Koh Pich City Hall) ទីក្រុងភ្នំពេញ។ ចូលរួមដោយឥតគិតថ្លៃ សម្រាប់សកម្មភាពពេលព្រឹក និងពេលល្ងាច ចូលរួមក្នុងការបង្ហាញម៉ូដនាល្ងាចថ្ងៃទី 25 តុលា និងចុះឈ្មោះ ដើម្បីទទួលបានសំបុត្រដោយឥតគិតថ្លៃ។ ចុះឈ្មោះយកសំបុត្រឥឡូវនេះ៖ https://bookme.plus/t/events/earth-arts-festival សម្រាប់ព័ត៌មានបន្ថែម សូមតាមដាន Smart Axiata និង ReMade in Cambodia លើបណ្តាញសង្គម។ Related Topics:អត្ថបទពាណិជ្ជកម្មSmart Axiata You may like ក្រុមហ៊ុនយូនីលឹវើ កម្ពុជា ឧបត្តម្ភគ្រឿងឧបភោគ និងផលិតផលថែរក្សាអនាម័យដល់គ្រួសារងាយរងគ្រោះបំផុតដោយទឹកជំនន់ក្នុងខេត្តត្បូងឃ្មុំ សំណាងធំធ្លាក់លើដៃអ្នកក្រូចឆ្មារ WOWNOW, CCU Bank, and FD Auto (Wuling) Sign Tripartite Cooperation Agreement to Advance Cambodia’s New Energy Vehicle Ecosystem Metfone STARS រដូវកាលទី 2 បំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រដែលមានអ្នកចូលមើល 577 លានដង ដោយកំណត់ឡើងវិញនូវកន្លែងលេងសម្រាប់អ្នកបង្កើតឌីជីថល កាន់តែឈានមុខ និងលេចធ្លោក្នុងឆាកអន្តរជាតិ! គ្លីនិកកែសម្ផស្សខ្មែរ “មៀរ៉ា” បានពានពី Global Health ធនាគារ វីង និងក្រសួងកសិកម្ម សហការផ្តល់ហិរញ្ញប្បទានអាកាសធាតុឆ្លាតវៃសម្រាប់វិស័យកសិកម្ម ព័ត៌មានពេញនិយម ព័ត៌មានជាតិ៥ ថ្ងៃ ago ១០ចំណុចសំខាន់ៗនៃកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា-ថៃ ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago ពូទីន ក៏កំពុងពិចារណា មកចូលរួមកិច្ចប្រជុំអាស៊ាន នៅម៉ាឡេស៊ី ដែរ ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago អ្នកនាំពាក្យកងទ័ពថៃ ដោះសារទាំងមិនចេះខ្មាសថា ថៃអត់ដែលប្រើអាវុធគីមីលើកម្ពុជាទេ ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago ថៃ បញ្ជូនរថយន្តផ្ទុកមេក្រូ មកចាក់តម្លង់ពលរដ្ឋខ្មែរនៅភូមិ ព្រៃចាន់ ព័ត៌មានជាតិ១៨ ម៉ោង ago ៩ ខែ ឆ្នាំនេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង ៤លាននាក់ ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago ទូតកូរ៉េខាងត្បូងនៅថៃ ទាត់ចោលការចុះផ្សាយបំភ្លៃរបស់កាសែត Bangkok Post ពាក់ព័ន្ធបញ្ហាប្រឆាំងឧក្រិដ្ឋកម្មអនអាញ ព័ត៌មានជាតិ៧ ថ្ងៃ ago ស្អែក កម្ពុជា នឹងបញ្ជូនជនជាតិកូរ៉េ៥៩នាក់ពាក់ព័ន្ធការឆបោកតាមអនឡាញទៅមាតុប្រទេសវិញ ខណៈធ្លាប់បញ្ជូន១៨០នាក់រួចហើយ ព័ត៌មានជាតិ៧ ថ្ងៃ ago ជប៉ុន ចិន UN និងដៃគូអភិវឌ្ឍប្រកាសជាផ្លូវការជួយពលរដ្ឋកម្ពុជារងគ្រោះតំបន់ព្រំដែន និងសង់ផ្ទះសម្បែង