Business

CNN ដាក់ «KTI​»​ ជាស្ថាបត្យកម្ម​ល្អ​បំផុតទាំង​១១​ឆ្នាំ២០២៥ និង​ជា​«​គម្រោង​ប្រកប​ដោយ​​មហិច្ឆតា​​បំផុត​នៅអាស៊ីអាគ្នេយ៍»​

By Rann Reuy

Copyright kampucheathmey

CNN ដាក់ «KTI​»​ ជាស្ថាបត្យកម្ម​ល្អ​បំផុតទាំង​១១​ឆ្នាំ២០២៥  និង​ជា​«​គម្រោង​ប្រកប​ដោយ​​មហិច្ឆតា​​បំផុត​នៅអាស៊ីអាគ្នេយ៍»​

CNN ដាក់ «KTI​»​ ជាស្ថាបត្យកម្ម​ល្អ​បំផុតទាំង​១១​ឆ្នាំ២០២៥ និង​ជា​«​គម្រោង​ប្រកប​ដោយ​​មហិច្ឆតា​​បំផុត​នៅអាស៊ីអាគ្នេយ៍»​

Connect with us

ក្រៅ​ពី​រំលេ​ច​​គម្រោង​ស្ថាបត្យកម្ម​ព្រលានយន្តហោះ​កម្ពុជា​​ថ្មី​ គឺ​គម្រោង​ «​ព្រលាន​យន្តហោះ​អន្តរជាតិ​​តេជោ (KTI)» ដ៏​ទាក់​ទាញ​បំផុត​​មួយក្នុងចំណោម​គម្រោង​ស្ថាបត្យកម្ម​ទាំង​​១១​នៅ​ក្នុង​សាកល​លោក​កាល​ពីដើម​ឆ្នាំ​២០២៥​ បណ្តាញ​ទូរទស្សន៍​ខ្សែកាប្លិ៍ដ៏ល្បីល្បាញ​របស់​សហរដ្ឋអាមេរិក (CNN International​) បាន​ចាត់​ទុក KTI ​ជា​​​​​ហេដ្ឋារចនាសម្ព័ន្ធ​ព្រលានយន្តហោះ​​​​ប្រកប​ដោយ​មហិច្ឆតាបំផុតមួយរបស់អាស៊ីអាគ្នេយ៍។ ​

ព្រះពុទ្ធរូប​ដំកល់​នៅ​ព្រលានយន្តហោះ​​​អន្តរជាតិតេជោ (KTI)។ Ishikawa

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន​អន្តរជាតិ​​​ល្បី​ៗ បាន​ចុះ​ផ្សាយ​យ៉ាងទូលំទូលាយ​​នូវ​សមិទ្ធផល​ថ្មីរបស់​ប្រទេសកម្ពុជា គឺ​ ការ​ដាក់​​ឲ្យ​ដំណើរ​ការ​«ព្រលាន​យន្តហោះ​​អន្តរជាតិ​តេជោ​​» ​កាល​ថ្ងៃទី​​៩ខែ​​​កញ្ញា ដែល​មាន​ប្រជាជន​កម្ពុជា​​​ទាំងនៅ​ក្នុងនិង​នៅ​​ក្រៅ​ប្រទេស​អបអរសាទរប្រកប​ដោយ​ក្តីរំភើប និង​មានមោទនភាព ដោយសារ​តែ​​ការ​រចនា​​​ពោរពេញ​ដោយ​ភាព​ច្នៃ​ប្រឌិតខ្ពស់​ ​​ផ្សាភ្ជាប់​​សិល្បៈប្រពៃ​ណី និងសាសនា ក្នុងរចនាបថ​ដ៏​ទំនើប​​ចុង​ក្រោយ​នេះ​​​​។ ​

កាល​ពីដើម​ឆ្នាំ​២០២៥ ​CNN ​បានដាក់​ «ព្រលាន​យន្តហោះ​​អន្តរជាតិ​តេជោ» ស្ថិត​ក្នុង​ចំណោម​​​​កំពូល​ស្ថាបត្យកម្ម​ដ៏​ទាក់​ទាញ​បំផុត​ទាំង​​១១​ប្រចាំឆ្នាំ​​២០២៥។ ស្ថាបត្យកម្ម​ទាំង១១ នោះ រួមមានៈ ​New Sydney Fish Market, Sydneyុំ ​ប្រទេសអូស្រ្តាលី​​, Grand Ring, Osaka ​នៅ​ប្រទេស​ជប៉ុន, Life and Mind Building, Oxford នៅ​ចក្រភពអង់គ្លេស, Canadian School ក្នុងទីក្រុង​ Cholula នៅ​ប្រទេសម៉ិចស៉ិច​​, Techo International Airport នៅ​ទីក្រុង​ភ្នំពេញ, South Station redevelopment នៅទីក្រុង Boston សហរដ្ឋអាមេរិក, Goethe-Institut ក្នុងទីក្រុង​ Dakar​ ប្រទេសសេនីហ្គាល់​ (Senegal), Urban Glen ក្នុងទីក្រុង​ Hangzhou ប្រទេសចិន,​ Riyadh Metro ស្ថិតនៅទីក្រុង​ Riyadh ​ប្រទេសអារ៉ាប៊ី សាអូឌីត​, Skypark Business Center, នៅ​ប្រទេស​លុច​សំបួ (Luxembourg), និងស្ថាបត្យកម្ម​ចុងក្រោយ​ទី​១១​ គឺ Danjiang Bridge នៃ​​ទីក្រុង​តៃប៉ិ (Taipei) កោះតៃ​វ៉ាន់​។

​មន្ត្រី​នៅព្រលានយន្តហោះ។ Ishikawa

​នៅ​ក្នុងការ​បរិយាយ​របស់​​ CNN ប្រទេស​កម្ពុជា​កំពុង​ជំនួស​ព្រលាន​យន្តហោះ​អន្តរជាតិ​រាជធានី​ភ្នំពេញ ដោយ​មាន​ច្រក​មួយ​ដែល​អាច​ផ្ទុក​ភ្ញៀវ​ទេសចរ​​លើស​​​ចំនួន​ប្រាំមួយ​ដង​ធៀប​នឹង​អាកាសយានដ្ឋាន​​ចាស់​។ ផ្នែកមួយនៃការ​​​ខិត​ខំ​ព្យាយាម​​​ប្រកបដោយមហិច្ឆតារបស់កម្ពុជា​ក្នុងការជំរុញ​កំណើន​ទេស​ចរ​​​​ក្នុងតំបន់​នេះ​​ និងក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់ អាកាសយានដ្ឋានអន្តរជាតិតេជោថ្មី សមត្ថភាព​ទទួល​អ្នកដំណើរប្រចាំឆ្នាំ​១៣លាននាក់ នឹង​ឈាន​ទៅ​​កើនឡើងដល់៣០​​លាននាក់​ក្នុងដំណាក់​កាល​ទី​២ និង​ឈាន​ដល់​​៥០​លាននាក់​នៅ​ពេលបញ្ចប់ដំណាក់​កាល​ទី​​៣​​​​។

​តាម​យោងតាមស្ថាបត្យករ Foster + Partners បានឱ្យដឹងថា គម្រោងបង្កើតថាមពលតាមរយៈកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យនៅនឹងកន្លែងក៏បានដាក់វាឱ្យស្ថិតក្នុងចំណោមតំបន់បៃតងបំផុតរបស់ពិភពលោក។

បាន​​ហៅ​​ថាព្រលាន​យន្តហោះ​​អន្តរជាតិ​តេជោ ថា«ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏មានមហិច្ឆតាបំផុតមួយរបស់អាស៊ីអាគ្នេយ៍»​។ អាកាសយានដ្ឋាន​នេះ​ បង្ហាញពីមហិច្ឆតាដ៏ទំនើបបំផុតរបស់កម្ពុជា។

សារ​ព័ត៌មាន​ដោយ​បាន​ស្រង់សម្តី​​​​ស្ថាបត្យករ​​ដែល​និយាយថា ពិដានអាកាសយានដ្ឋានត្រូវបានបំផុសគំនិតដោយការរចនាដំបូលបែបប្រពៃណីខ្មែរ ដ៏ស្រស់ស្អាត ប៉ុន្តែមានមុខងារ ដោយមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់នៅពេលថ្ងៃ។

​នៅ​ពេលបើក​ដំណើរការ​​មួយសប្តាហ៍​កន្លងមកនេះ ព្រលានយន្តហោះ​អន្តរជាតិតេជោ បានបើក​ស្វាគមន៍​អ្នក​ដំណើរ​អន្តរជាតិនិង​ជាតិ​ធ្វើ​​ពី​គ្រប់ទិសទីចូល​មក​ទស្សនា​ និង​ប្រកប​ធុរកិច្ចនៅកម្ពុជា។ លើស​ពីនោះ ​អាជ្ញាធរ​គ្រប់គ្រង​ព្រលានយន្តហោះ​ក៏បាន​បើក​​​ឱកាស​ឲ្យ​ប្រជាជន​កម្ពុជា​​​ពីគ្រប់ទិស​ចូលទស្សនា​​បាន​ដោយសេរី៕​

ទិដ្ឋភាព​ខាងក្នុង​​​​កន្លែង​ចុះ​ឈ្មោះ​ចេញដំណើរ។ Ishikawa

Related Topics:FeaturedCNNព្រលានយន្តហោះអន្តរជាតិតេជោ

You may like

រដ្ឋបាលខេត្តតាកែវ ស្នើអាជ្ញាធរស្រុកជាប់ព្រំប្រទល់ព្រលានយន្តហោះអន្តរជាតិតេជោ ទប់ស្កាត់សកម្មភាពអាចប៉ះពាល់ការហោះហើរ

CNN សុំទោស ដែលអ្នកកាសែតរបស់ខ្លួន ចូលទៅក្នុងទីតាំងនៃការសម្លាប់កុមារ ថៃ (មានវីដេអូ)

CNN ដេញចោលបុគ្គលិក ៣នាក់ ព្រោះអត់ចាក់វ៉ាក់សាំង មកធ្វើការ

ព័ត៌មានពេញនិយម

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago

ចាប់បានហើយជនសង្ស័យជាឃាតកបាញ់សម្លាប់ Charlie Kirk, តើគេជានរណា?

សេដ្ឋកិច្ច៥ ថ្ងៃ ago

​​តម្លៃ​មាស​នឹង​បំបែក​កំណត់ត្រា ​៥០០០ ដុល្លារ​ មួយ​តម្លឹង​

ជីវិតកម្សាន្ដ១ ថ្ងៃ ago

លីម តិចម៉េង ព្រមានប្តឹងបុរសម្នាក់ ក្រោយបញ្ចេញសកម្មភាពមិនប្រក្រតី និងងប់ងុលជ្រុលហួសហេតុ

ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago

កាតា ប្រកាសមិនអត់ឱន អ៊ីស្រាអែល ដាច់ខាត ​ខណៈលោក ត្រាំ ថា ខ្លួនមិនពាក់ព័ន្ធការវាយប្រហារនៅ ដូហា ទេ

ព័ត៌មានជាតិ៦ ថ្ងៃ ago

លោកឃួង ស្រេង ដឹកនាំមន្ដ្រីរាជការរដ្ឋបាលរាជធានីចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្តលង្កាកុសមារាម

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago

ស្ថានការណ៍នាភាគខាងត្បូងថៃ នៅតែក្តៅខ្លាំង ក្រោយការប្រយុទ្ធគ្នា២ថ្ងៃ រវាងកងទ័ពនិងក្រុមផ្តាច់ខ្លួន

ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago

Breaking News ៖ អ៊ីស្រាអែលបើកការវាយប្រហារលើក្រុមហាម៉ាសដល់ប្រទេសកាតា

ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago

តោ៥ក្បាល ចាប់ហែកស៊ីបុគ្គលិកសួនសត្វថៃ នៅចំពោះមុខទេសចរ