CNN ដាក់ «KTI» ជាស្ថាបត្យកម្មល្អបំផុតទាំង១១ឆ្នាំ២០២៥ និងជា«គម្រោងប្រកបដោយមហិច្ឆតាបំផុតនៅអាស៊ីអាគ្នេយ៍»
By Rann Reuy
Copyright kampucheathmey
CNN ដាក់ «KTI» ជាស្ថាបត្យកម្មល្អបំផុតទាំង១១ឆ្នាំ២០២៥ និងជា«គម្រោងប្រកបដោយមហិច្ឆតាបំផុតនៅអាស៊ីអាគ្នេយ៍»
Connect with us
ក្រៅពីរំលេចគម្រោងស្ថាបត្យកម្មព្រលានយន្តហោះកម្ពុជាថ្មី គឺគម្រោង «ព្រលានយន្តហោះអន្តរជាតិតេជោ (KTI)» ដ៏ទាក់ទាញបំផុតមួយក្នុងចំណោមគម្រោងស្ថាបត្យកម្មទាំង១១នៅក្នុងសាកលលោកកាលពីដើមឆ្នាំ២០២៥ បណ្តាញទូរទស្សន៍ខ្សែកាប្លិ៍ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក (CNN International) បានចាត់ទុក KTI ជាហេដ្ឋារចនាសម្ព័ន្ធព្រលានយន្តហោះប្រកបដោយមហិច្ឆតាបំផុតមួយរបស់អាស៊ីអាគ្នេយ៍។
ព្រះពុទ្ធរូបដំកល់នៅព្រលានយន្តហោះអន្តរជាតិតេជោ (KTI)។ Ishikawa
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
សារព័ត៌មានអន្តរជាតិល្បីៗ បានចុះផ្សាយយ៉ាងទូលំទូលាយនូវសមិទ្ធផលថ្មីរបស់ប្រទេសកម្ពុជា គឺ ការដាក់ឲ្យដំណើរការ«ព្រលានយន្តហោះអន្តរជាតិតេជោ» កាលថ្ងៃទី៩ខែកញ្ញា ដែលមានប្រជាជនកម្ពុជាទាំងនៅក្នុងនិងនៅក្រៅប្រទេសអបអរសាទរប្រកបដោយក្តីរំភើប និងមានមោទនភាព ដោយសារតែការរចនាពោរពេញដោយភាពច្នៃប្រឌិតខ្ពស់ ផ្សាភ្ជាប់សិល្បៈប្រពៃណី និងសាសនា ក្នុងរចនាបថដ៏ទំនើបចុងក្រោយនេះ។
កាលពីដើមឆ្នាំ២០២៥ CNN បានដាក់ «ព្រលានយន្តហោះអន្តរជាតិតេជោ» ស្ថិតក្នុងចំណោមកំពូលស្ថាបត្យកម្មដ៏ទាក់ទាញបំផុតទាំង១១ប្រចាំឆ្នាំ២០២៥។ ស្ថាបត្យកម្មទាំង១១ នោះ រួមមានៈ New Sydney Fish Market, Sydneyុំ ប្រទេសអូស្រ្តាលី, Grand Ring, Osaka នៅប្រទេសជប៉ុន, Life and Mind Building, Oxford នៅចក្រភពអង់គ្លេស, Canadian School ក្នុងទីក្រុង Cholula នៅប្រទេសម៉ិចស៉ិច, Techo International Airport នៅទីក្រុងភ្នំពេញ, South Station redevelopment នៅទីក្រុង Boston សហរដ្ឋអាមេរិក, Goethe-Institut ក្នុងទីក្រុង Dakar ប្រទេសសេនីហ្គាល់ (Senegal), Urban Glen ក្នុងទីក្រុង Hangzhou ប្រទេសចិន, Riyadh Metro ស្ថិតនៅទីក្រុង Riyadh ប្រទេសអារ៉ាប៊ី សាអូឌីត, Skypark Business Center, នៅប្រទេសលុចសំបួ (Luxembourg), និងស្ថាបត្យកម្មចុងក្រោយទី១១ គឺ Danjiang Bridge នៃទីក្រុងតៃប៉ិ (Taipei) កោះតៃវ៉ាន់។
មន្ត្រីនៅព្រលានយន្តហោះ។ Ishikawa
នៅក្នុងការបរិយាយរបស់ CNN ប្រទេសកម្ពុជាកំពុងជំនួសព្រលានយន្តហោះអន្តរជាតិរាជធានីភ្នំពេញ ដោយមានច្រកមួយដែលអាចផ្ទុកភ្ញៀវទេសចរលើសចំនួនប្រាំមួយដងធៀបនឹងអាកាសយានដ្ឋានចាស់។ ផ្នែកមួយនៃការខិតខំព្យាយាមប្រកបដោយមហិច្ឆតារបស់កម្ពុជាក្នុងការជំរុញកំណើនទេសចរក្នុងតំបន់នេះ និងក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់ អាកាសយានដ្ឋានអន្តរជាតិតេជោថ្មី សមត្ថភាពទទួលអ្នកដំណើរប្រចាំឆ្នាំ១៣លាននាក់ នឹងឈានទៅកើនឡើងដល់៣០លាននាក់ក្នុងដំណាក់កាលទី២ និងឈានដល់៥០លាននាក់នៅពេលបញ្ចប់ដំណាក់កាលទី៣។
តាមយោងតាមស្ថាបត្យករ Foster + Partners បានឱ្យដឹងថា គម្រោងបង្កើតថាមពលតាមរយៈកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យនៅនឹងកន្លែងក៏បានដាក់វាឱ្យស្ថិតក្នុងចំណោមតំបន់បៃតងបំផុតរបស់ពិភពលោក។
បានហៅថាព្រលានយន្តហោះអន្តរជាតិតេជោ ថា«ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏មានមហិច្ឆតាបំផុតមួយរបស់អាស៊ីអាគ្នេយ៍»។ អាកាសយានដ្ឋាននេះ បង្ហាញពីមហិច្ឆតាដ៏ទំនើបបំផុតរបស់កម្ពុជា។
សារព័ត៌មានដោយបានស្រង់សម្តីស្ថាបត្យករដែលនិយាយថា ពិដានអាកាសយានដ្ឋានត្រូវបានបំផុសគំនិតដោយការរចនាដំបូលបែបប្រពៃណីខ្មែរ ដ៏ស្រស់ស្អាត ប៉ុន្តែមានមុខងារ ដោយមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់នៅពេលថ្ងៃ។
នៅពេលបើកដំណើរការមួយសប្តាហ៍កន្លងមកនេះ ព្រលានយន្តហោះអន្តរជាតិតេជោ បានបើកស្វាគមន៍អ្នកដំណើរអន្តរជាតិនិងជាតិធ្វើពីគ្រប់ទិសទីចូលមកទស្សនា និងប្រកបធុរកិច្ចនៅកម្ពុជា។ លើសពីនោះ អាជ្ញាធរគ្រប់គ្រងព្រលានយន្តហោះក៏បានបើកឱកាសឲ្យប្រជាជនកម្ពុជាពីគ្រប់ទិសចូលទស្សនាបានដោយសេរី៕
ទិដ្ឋភាពខាងក្នុងកន្លែងចុះឈ្មោះចេញដំណើរ។ Ishikawa
Related Topics:FeaturedCNNព្រលានយន្តហោះអន្តរជាតិតេជោ
You may like
រដ្ឋបាលខេត្តតាកែវ ស្នើអាជ្ញាធរស្រុកជាប់ព្រំប្រទល់ព្រលានយន្តហោះអន្តរជាតិតេជោ ទប់ស្កាត់សកម្មភាពអាចប៉ះពាល់ការហោះហើរ
CNN សុំទោស ដែលអ្នកកាសែតរបស់ខ្លួន ចូលទៅក្នុងទីតាំងនៃការសម្លាប់កុមារ ថៃ (មានវីដេអូ)
CNN ដេញចោលបុគ្គលិក ៣នាក់ ព្រោះអត់ចាក់វ៉ាក់សាំង មកធ្វើការ
ព័ត៌មានពេញនិយម
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ចាប់បានហើយជនសង្ស័យជាឃាតកបាញ់សម្លាប់ Charlie Kirk, តើគេជានរណា?
សេដ្ឋកិច្ច៥ ថ្ងៃ ago
តម្លៃមាសនឹងបំបែកកំណត់ត្រា ៥០០០ ដុល្លារ មួយតម្លឹង
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លីម តិចម៉េង ព្រមានប្តឹងបុរសម្នាក់ ក្រោយបញ្ចេញសកម្មភាពមិនប្រក្រតី និងងប់ងុលជ្រុលហួសហេតុ
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កាតា ប្រកាសមិនអត់ឱន អ៊ីស្រាអែល ដាច់ខាត ខណៈលោក ត្រាំ ថា ខ្លួនមិនពាក់ព័ន្ធការវាយប្រហារនៅ ដូហា ទេ
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោកឃួង ស្រេង ដឹកនាំមន្ដ្រីរាជការរដ្ឋបាលរាជធានីចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្តលង្កាកុសមារាម
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ស្ថានការណ៍នាភាគខាងត្បូងថៃ នៅតែក្តៅខ្លាំង ក្រោយការប្រយុទ្ធគ្នា២ថ្ងៃ រវាងកងទ័ពនិងក្រុមផ្តាច់ខ្លួន
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News ៖ អ៊ីស្រាអែលបើកការវាយប្រហារលើក្រុមហាម៉ាសដល់ប្រទេសកាតា
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
តោ៥ក្បាល ចាប់ហែកស៊ីបុគ្គលិកសួនសត្វថៃ នៅចំពោះមុខទេសចរ