សេតវិមានជឿជាក់ថាការបន្តបិទរដ្ឋាភិបាលលើកនេះ ផ្តល់លទ្ធផលអាក្រក់ជាងការរំពឹងទុក
សេតវិមានជឿជាក់ថាការបន្តបិទរដ្ឋាភិបាលលើកនេះ ផ្តល់លទ្ធផលអាក្រក់ជាងការរំពឹងទុក
Homepage   /    business   /    សេតវិមានជឿជាក់ថាការបន្តបិទរដ្ឋាភិបាលលើកនេះ ផ្តល់លទ្ធផលអាក្រក់ជាងការរំពឹងទុក

សេតវិមានជឿជាក់ថាការបន្តបិទរដ្ឋាភិបាលលើកនេះ ផ្តល់លទ្ធផលអាក្រក់ជាងការរំពឹងទុក

PT102 🕒︎ 2025-11-11

Copyright dap-news

សេតវិមានជឿជាក់ថាការបន្តបិទរដ្ឋាភិបាលលើកនេះ ផ្តល់លទ្ធផលអាក្រក់ជាងការរំពឹងទុក

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទីប្រឹក្សាសេដ្ឋកិច្ចសេតវិមាន លោក Kevin Hassett បានព្រមានថា ការបិទរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកកំពុងធ្វើឱ្យខូចខាតសេដ្ឋកិច្ច កាន់តែអាក្រក់ ជាងការប៉ាន់ស្មាន ហើយអាចកាត់បន្ថយកំណើន GDP នៅពាក់កណ្តាលត្រីមាសទី៤។ លោកបានប្រាប់ Fox Business ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃសុក្រថា ការបិទរយៈពេល៣៨ថ្ងៃ ដែលជារយៈពេលវែងបំផុតក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក កំពុងធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ សណ្ឋាគារ និងសំណង់ជាពិសេស។លោក​បាន​បន្ត​ថា​៖​ផល​ប៉ះពាល់​លើ​សេដ្ឋកិច្ច​គឺ​អាក្រក់​ជាង​ការ​រំពឹង​ទុក​ទៅ​ទៀត​ព្រោះ​វា​បាន​បន្ត​យូរ​មក​ហើយ​។ លោកHassett បាននិយាយថា ផលប៉ះពាល់នៃការបិទអាចកាត់បន្ថយពី១ភាគរយទៅ១,៥ភាគរយពីកំណើន GDP របស់សហរដ្ឋអាមេរិកនៅក្នុងអំឡុងខែតុលាដល់ខែធ្នូ ដោយលើកឡើងពីការប៉ាន់ស្មានថ្មីៗពីក្រុមហ៊ុន Goldman Sachs។លោកបានបន្ថែមថា ៖យើងនឹងមានកំណើនយ៉ាងហោចណាស់៣ភាគរយ នៅក្នុងត្រីមាសទីបួន។ លោកHassett បានកត់សម្គាល់ថា៖ការធ្វើដំណើរ និងការលំហែរកាយគឺជាកន្លែងដែលពិតជាកំពុងរងការវាយប្រហារយ៉ាងខ្លាំងនៅពេលនេះ ដោយព្រមានថា ប្រសិនបើការបិទនៅតែបន្តប៉ះពាល់ដល់ប្រាក់ឈ្នួលរបស់បុគ្គលិកធ្វើដំណើរតាមផ្លូវអាកាសសម្រាប់ មួយសប្តាហ៍ ឬពីរសប្តាហ៍ទៀតនោះ វិស័យនេះអាចប្រឈមនឹង ការធ្លាក់ចុះខ្លាំងក្នុងរយៈពេលខ្លី៕ ប្រែសម្រួល៖ ស៊ុនលី Related Items

Guess You Like

Tesla’s new plan to get cars out of showrooms takes on Hertz
Tesla’s new plan to get cars out of showrooms takes on Hertz
Tesla is getting into the rent...
2025-11-10