By Sous Sith
Copyright kampucheathmey
ក្រុមហ៊ុន Singapore Airlines បានប្រកាសពីគោលជំហរថានឹងបន្តប្តេជ្ញាចិត្តធ្វើដំណើរការនៅក្នុងទីផ្សារអាកាសចរណ៍កម្ពុជាដោយសារហេតុផលសំខាន់ៗចំនួន៥យ៉ាង៖
១. ប្រតិបត្តិការរបស់ក្រុមហ៊ុន Singapore Airlines នៅកម្ពុជា
• ក្រុមហ៊ុន Singapore Airlines (SIA) បានផ្តើមបម្រើសេវាកម្មនៅប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩២ តាមរយៈម៉ាក SilkAir។ ឆ្នាំនេះ គឺជាឆ្នាំទី ៣៣ នៃការដំណើរការនៅទីផ្សារកម្ពុជា ហើយក៏ត្រូវគ្នាជាមួយខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងសិង្ហបុរី និងកម្ពុជា។
• បច្ចុប្បន្ន SIA មានជើងហោះហើរ ២១ ដងក្នុងមួយសប្តាហ៍ពីភ្នំពេញទៅសិង្ហបុរី និងរហូតដល់ ១៤ ដងក្នុងមួយសប្តាហ៍ពីសៀមរាបទៅសិង្ហបុរី។ តាមរយៈទីស្នាក់ការកណ្ដាលនៅ សិង្ហបុរី អតិថិជនដែលហោះហើរពីកម្ពុជា អាចភ្ជាប់ដំណើរទៅកាន់គោលដៅជាង ១២៥ ទូទាំងពិភពលោក។
២. Singapore Airlines ផ្តល់បទពិសោធអាកាសចរណ៍លំដាប់ថ្នាក់ពិភពលោក
• ក្រុមហ៊ុន Singapore Airlines បន្តពង្រឹងជំហឧស្សាហកម្មរបស់ខ្លួន ដោយផ្ដោតសំខាន់ទៅលើគោលការ ៣ ធំៗ ដែលជាការប្តេជ្ញារបស់ប្រេន៖ (១) សេវាកម្មល្អឥតខ្ចោះ (Service Excellence) (២) ផលិតផលឈានមុខ (Product Leadership) និង (៣) ពង្រីកបណ្ដាញតំណភ្ជាប់ (Network Connectivity)។
• សេវាកម្មល្អឥតខ្ចោះ ៖ បន្តលើកកម្ពស់ស្តង់ដារនៃសេវាកម្ម ដោយផ្តល់បទពិសោធល្អបំផុតផ្ដើមពីមុនការហោះហើរ រហូតដល់ទីបញ្ចប់។ អ្នកដំណើរនឹងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅស្របទៅតាមបែបបទវប្បធម៌អាស៊ី ដែលផ្ដល់នូវអារម្មណ៍មួយហាក់ដូចជាអ្នកមិនបាននៅឆ្ងាយេពីផ្ទះ។ បាហុនិកា និង បាហុនិកៈ របស់ SIA ទើបតែទទួលបានពាន “World’s Best Cabin Crew” ពី Skytrax ថ្មីៗ ក្នុងឆ្នាំ ២០២៥ នេះ។
លើសពីនេះ ដើម្បីបំពេញតម្រូវការអតិថិជន SIA ក៏កំពុងប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីវិភាគទិន្នន័យអ្នកដំណើរឱ្យ និងត្រឹមត្រូវជាងមុន។
• ផលិតផលឈានមុខ ៖ SIA បន្តវិនិយោគលើផលិតផលដែលមានបច្ចេកវិទ្យាទំនើបៗ និងមានគុណភាពខ្ពស់ ដើម្បីរក្សាជំហជាក្រុមហ៊ុនឈានមុខក្នុងវិស័យអាកាសចរណ៍។ បច្ចុប្បន្ន SIA ប្រើយន្តហោះជាច្រើនប្រភេទ រួមទាំង Airbus A350-900 ដែលដំណើរការនៅលើជើងហោះហើរពីភ្នំពេញទៅសិង្ហបុរី។ អ្នកដំណើរអាចរីករាយជាមួយនឹងប្រភេទកៅអី Business Class ដែលបទបែនបានតាមតម្រូវការ និងប្រភេទកៅអី Economy Class ដែលរចនាឡើងផ្តោតទៅលើផាសុកភាពអ្នកដំណើរ ភ្ជាប់ជាមួយនឹងខ្នើយបង្អែកសម្រាប់ទម្រក ដែលអាចបត់បានដល់ទៅ ៦ ទិស។
ការហោះហើរនេះក៏ផ្តល់ជូនបទពិសោធន៍អាហារដែលបានឆ្លងកាត់ការសម្រិតសម្រាំង និងប្រើប្រាស់ Wi-Fi ឥតគិតថ្លៃ។ នៅខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រុមហ៊ុនបានប្រកាសផែនការដំឡើងកាប៊ីនជំនាន់ថ្មីសម្រាប់យន្តហោះ Airbus A350-900 ចំនួន ៤១ គ្រឿង សម្រាប់ការហោះហើររយៈពេលវែង (long-haul) និង រយៈចម្ងាយឆ្ងាយ (ultra-long-range)។ ការវិនិយោគជាង ១.១ ពាន់លានដុល្លារ ស៊ីង្ហបុរីនេះ គឺដើម្បីលើកកម្ពស់បទពិសោធការធ្វើដំណើរដែលទំនើប និងប្រណិតភាពសម្រាប់អតិថិជនទូទាំងបណ្តាញ។
• ពង្រីកបណ្ដាញតំណភ្ជាប់ ៖ អតិថិជនអាចជ្រើសរើសពីជើងហោះហើរចំនួន ៥ ក្នុងមួយថ្ងៃ ពីកម្ពុជាទៅសិង្ហបុរី ហើយអាចបន្តភ្ជាប់ដោយរលូនតាមទីស្នាក់ការកណ្ដាលនៅ សិង្ហបុរី ទៅកាន់គោលដៅនានាទូទាំងពិភពលោក។ ការផ្លាស់ប្តូរដោយងាយស្រួលនេះ អនុញ្ញាតឱ្យអ្នកដំណើរអាចបន្តទៅកាន់គោលដោទេសចរណ៍ពេញនិយមដូចជា អឺរ៉ុប អូស្ត្រាលី និងជប៉ុន។ ក្រុមហ៊ុន SIA នឹងបន្តពង្រីកបណ្តាញជើងហោះហើរ និងកែតម្រូវការផ្ដល់ជូនឱ្យសមទៅនឹងតម្រូវការទីផ្សារដែលកំពុងទាមទារ ព្រមទាំងស្វែងរកឱកាសដើម្បីរីកលូតលាស់ថ្មីៗ។
៣. Singapore Airlines ស្វាគមន៍ការសម្ពោធអាកាសយានដ្ឋានអន្តរជាតិតេជោ
• ការបើកប្រើអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) គឺជាជំហានដ៏សំខាន់មួយក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធវិស័យអាកាសចរណ៍នៅកម្ពុជា ហើយក៏ជានិមិត្តសញ្ញាបញ្ជាក់ថា កម្ពុជា កំពុងក្លាយជាគន្លងអាកាសចរណ៍សំខាន់ក្នុងតំបន់។ អាកាសយានដ្ឋានថ្មីនេះ នឹងអនុញ្ញាតឱ្យ Singapore Airlines ផ្តល់សេវាភ្ជាប់ដំណើរដោយរលូន ជម្រើសការហោះហើរច្រើនជាងមុន និងបទពិសោធធ្វើដំណើរលំដាប់ពិភពលោក សម្រាប់ធ្វើដំណើរទៅ និងមកពីកម្ពុជា ព្រមទាំងឆ្ពោះទៅកាន់គោលដៅផ្សេងៗទៀតទូទាំងពិភពលោក។
• ការផ្ដល់បទពិសោធកម្រិតថ្មីទៅកាន់អតិថិជននៅអាកាសយានដ្ឋានថ្មីនេះ នឹងជួយជំរុញការខិតខំប្រឹងប្រែងរបស់ Singapore Airlines ក្នុងការភ្ជាប់អ្នកដំណើររវាងកម្ពុជា សិង្ហបុរី និងបណ្តាញគោលដៅទូទាំងសកលលោក។ អ្នកដំណើរអាចរំពឹងទុកនូវបទពិសោធការដំណើរដែលរលូនជាងមុន ដោយសារការកែលម្អហេដ្ឋារចនាសម្ព័ន្ធ រួមមាន ប្រព័ន្ធ Smart Gates និងការរួមបញ្ចូលគ្នារវាងស្ថាបត្យកម្មបែបប្រពៃណីខ្មែរ កាត់សម័យទំនើបនៅអាកាសយានដ្ឋានថ្មីនេះ។
• បន្ទាប់ពី Singapore Airlines ផ្លាស់ទីតាំងប្រតិបត្តិការទៅកាន់អាកាសយានដ្ឋានថ្មីនេះ យើងនៅតែប្តេជ្ញាចិត្តរក្សាស្តង់ដារសេវាកម្មកម្រិតខ្ពស់ ដែលអតិថិជនរំពឹងទុកពី Singapore Airlines។ ក្រុមហ៊ុននឹងធ្វើការជិតស្និទ្ធជាមួយអាជ្ញាធរអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីធានាថា ការផ្លាស់ប្តូរនេះមានភាពរលូន និងងាយស្រួលសម្រាប់អតិថិជន។
៤. ការប្រតិបត្តិការក្រុមហ៊ុនវិស្វកម្មរបស់ Singapore Airlines នៅកម្ពុជា (SIAEC)
• នៅខែកុម្ភៈ ឆ្នាំ ២០២៥ ក្រុមហ៊ុន SIA Engineering Company Limited (SIAEC) បានចុះហត្ថលេខាសហការជាមួយក្រុមហ៊ុន Cambodia Airport Investment Co., Ltd ដើម្បីបង្កើតសេវាកម្មថែទាំយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។ ការសហការនេះ មិនត្រឹមតែជួយទ្រទ្រង់ទីផ្សារអាកាសចរណ៍សម្រាប់អ្នកដំណើរ និងសារពើភ័ណ្ឌឱ្យកើនឡើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញពីគោលជំហរនៃការដាក់ចិត្តដើម្បីទទួលបានប្រតិបត្ដិការដែលរលូន និងការអភិវឌ្ឍក្នុងតំបន់ដោយក្រុម SIA Group ផងដែរ។
៥. ការប្តេជ្ញារបស់ Singapore Airlines ទៅលើការវិនិយោគនៅប្រទេសកម្ពុជា
• ប្រទេសកម្ពុជាបន្តជាទីផ្សារសំខាន់សម្រាប់យើងនៅតំបន់អាស៊ីអាគ្នេយ៍ ដោយមានកំណើនការលូតលាស់គួរឱ្យ កត់ សម្គាល់នៅក្នុងវិស័យអាកាសចរណ៍។ ក្រុមហ៊ុន SIA នឹងបន្តការតាំងចិត្តក្នុងការផ្តល់សេវាកម្មនៅក្នុងទីផ្សារមួយនេះ ហើយនឹងបន្តផ្តល់បទពិសោធការធ្វើដំណើរលំដាប់ថ្នាក់ពិភពលោក សម្រាប់អតិថិជនរបស់យើង៕
អត្ថបទពាណិជ្ជកម្ម